របៀប​បង្កើត Account Apple ID

Apple Store គឺជាហាងកម្មវិធីដ៏សម្បូរបែបដែល​ផ្ទុក​ទៅ​ដោយ​កម្មវិធី​, ហ្គេមជា​ច្រើន​សម្រាប់ប្រើ​ប្រាស់ជា​មួយ​នឹង IDevice ដូច​ជាៈ IPhone, Ipad, Ipod ដែល​គាំ​ទ្រ​ជា​មួយ​នឹង IOS។ ប៉ុន្តែ​ដើម្បីអាចដោន​ឡូត​នូវ​កម្មវិធី​ចេញពី​ ហាង​កម្ម​វិធី​នេះបាន​យើង​ត្រូវមាន Apple ID មួយសម្រាប់​ដោនឡូត។

នៅ​ពេល​នេះ​ក្មេង​អាយធី​បៀល​ប្រាយ​សូម​លើក​យក​ពី​របៀប​បង្កើត​ Apple ID សម្រាប់ដោនឡូត​កម្ម​វិធី​ទាំង​នោះ។ សូម​អនុវត្តន៍​ដូចខាងក្រោមៈ
ទី១. មុននឹងចាប់ផ្តើម​បង្កើត​ Apple ID លោកអ្នកត្រូវមានអ៊ីម៉ែលមួយសិនដែលលោកអ្នកកំពុង​ប្រើប្រាស់​ជាប្រចាំ។ (សូមមើលមេរៀនមុនៗដែលបង្រៀនពីរបៀបបង្កើតអ៊ីម៉ែលជាមួយ Gmail និង Yahoo
- ត្រូវដំឡើងកម្មវិធី ITunes Version ចុងក្រោយនៅលើម៉ាស៊ីនកុំព្យូទ័ររបស់អ្នក ដោនឡូតចុចត្រង់នេះ

ទី២. បន្ទាប់ពីដំឡើងកម្មវិធី iTunes រួចមកសូមបើកម្មវិធី រួចចុចលើប៉ូតុង ITune Store នៅផ្នែកខាងលើ និង ខាងស្តាំ រួចចុចប៉ូតុង App Store បន្ទាប់មកសាកល្បងដោនឡូតកម្មវិធីណាមួយ (ឧទាហរណ៍ ខ្ញុំដោនកម្មវិធី Facebook) សូមចុចលើកម្មវិធីណាមួយ។


ទី៣៖ បន្ទាប់មកចុចលើប៉ូតុង Free នោះវានឹងបង្ហាញផ្ទាំង​តូចមួយរួចចុចលើប៉ូតុង Create Apple ID


ទី៤៖ រួចសូមចុចលើប៉ូតុង Continue (រូបខាងក្រោម)


ទី៥៖ រួចសូមដាក់ធីកក្នុងប្រអប់ I have read and agree to these terms and conditions. រួចចុចប៉ូតុង Agree


ទី៦៖ សូមបំពេញក្នុងប្រអប់ដែលចាំបាច់ខាងក្រោម(សូមមើលបម្រាប់ក្នុងការបំពេញ)។ រួចចុចប៉ូតុង Continue (រូបខាងក្រោម)

 ទី៧៖ បន្ទាប់មកចុចលើប៉ូតុង None រួចបំពេញក្នុងប្រអប់ដែលចាំបាច់ខាងក្រោម។រួចចុច Create Apple ID

ទី៨៖ បន្ទាប់មកលោកអ្នកឃើញផ្ទាំងដូចខាងក្រោម សូមកុំទាន់ចុចលើប៉ូតុង OK និងកុំបិទក​ម្ម​វិធី​ iTune អោយសោះ។


ទី៩៖ សូមចូលទៅកាន់ អ៊ីម៉ែល (អ៊ីម៉ែលដែលបំពេញក្នុងជំហ៊ានទី៦) របស់អ្នករួចបើក Inbox រួចបើក សារដែលក្រុមហ៊ុន Apple ផ្ញើរមក (ដូចរូបខាងក្រោម)


ទី១០៖ រួចចុចលើតំនភ្ជាប់ Verify Now >


ទី១១៖ នោះវានឹងបើកផ្ទាំងថ្មីមួយទៀត សូមវាយបញ្ចូល អ៊ីម៉ែល និង លេខសំងាត់ដែលលោកអ្នក​បានបង្កើតក្នុងកម្មវិធី iTune (ជំហ៊ានទី៦ខាងលើ)។ បន្ទាប់មកចុចលើប៉ូតុង Verify Address


ទី១២៖ពេលបង្ហាញផ្ទាំងនេះមានន័យថាលោកអ្នកបានជោគជ័យហើយ។ សូមចុចលើប៉ូតុង Return to iTunes


ទី១៣៖សូមបើកកម្មវិធី iTunes មកវិញ រួចចុចលើប៉ូតុង Ok.


ទី១៤៖នោះលោកអ្នកនឹងទទួលបានផ្ទាំងដូចខាងក្រោម មានន័យថាលោកអ្នកបានបង្កើត Apple ID បានយ៉ាងជោគជ័យហើយ។ សូមប្រើ ID នេះទៅដោនឡូតក្នុង Iphone, Ipad រឺ Ipod របស់អ្នកចុះ។


បើមានចំងល់សូម Comments នៅខាងក្រោមដើម្បីពិភាក្សាតាម Facebook។