វិធី​​ឆែក​​មើល Password អ៊ីម៉ែល និង Facebook​ លើ Firefox

នៅក្នុង​អត្ថបទ​​ខាង​​ក្រោម នេះ​ក្មេង​​អាយ​​ធី​​បៀ​ល​ប្រាយ សូមណែនាំ​ពី​របៀប​​ឆែក​មើល​​លេខ​សំងាត់ (Password) របស់​ Account Facebook រឺក៏ Mail ​ដែល​លោកអ្នក​បាន​​ Log In ចូលប្រើប្រាស់នៅក្នុង Internet Browser Firefox។ មាន​មនុស្សមួយ​ចំនួន តែង​តែ​ភ្លេច​លេខ​សំងាត់​របស់ Facebook រឺក៏ Mail របស់​ពួក​គេ​ដោយ​សារ​ ពួក​គាត់ កំណត់​ការ​ចង់​ចាំ Password ដោយស្វ័យ​ប្រវត្ត (Remember password)។
នៅពេលនេះ​លោក​អ្នក​អាច​ឆែក​មើល​លេខ​សំងាត់នោះបានហើយ។
ចំណាំៈ តែសូមប្រាកដថាលោកអ្នក​ធ្លាប់​បាន Remember Password នៅពេល​ដែល​លោក​អ្នក Log In។
ជំហ៊ានទី១៖ សូមបើកផ្ទាំង Browser Firefox រួចចុចលើប៉ូតុង Firefox នៅផ្នែកខាងឆ្វេង ខាងលើ រួច​​ចុចលើប៉ូតុង Option (ដូចរូបខាងក្រោម)

ជំហ៊ានទី២៖ បន្ទាប់មកចុចលើថេប Security រួចចុចលើប៉ូតុង Saved Password (រូបខាងក្រោម)



ជំហ៊ានទី៣៖ បន្ទាប់មកវានឹងបង្ហាញផ្ទាំងការងារខាងក្រោម នោះសូមចុចលើប៉ូតុង Show Password


ជំហ៊ានទី៤៖ រួចចុចលើប៉ូតុង Yes


ជំហ៊ានទី៥៖ ផ្ទាំងខាងក្រោមនេះគឺជាផ្ទាំងដែលបង្ហាញលេខសំងាត់របស់លោកអ្នក នៅក្នុងប្រលោះ
Password. ប្រអប់រូបខាងក្រោមៈ


សូមកុំយកមេរៀននេះទៅប្រព្រឹត្តអំពើមិនល្អ រឺសម្រាប់លួចលេខសំងាត់គេអោយសោះ! មេរៀននេះ​ក្មេងអាយធីបៀលប្រាយបង្ហាញសម្រាប់លោកអ្នក​ដែល ភ្លេចលេខសំងាត់របស់ខ្លួនតែប៉ុននោះ។

*** នៅមេរៀនក្រោយក្មេងអាយធីបៀលប្រាយ នឹងលើយកពីរបៀបចាក់សោរសំងាត់ មិនអោយ ចូលមើលលេខសំងាត់នោះបាន!