យើងបានដឹងមកហើយថា Google គឺជាក្រុមហ៊ុនវ៉ិបសាយប្រភេទម៉ាស៊ីនក្នុងការរុករកទិន្នន័យយក្សលំដាប់លេខមួយលើពិភពលោក។ ដែលក្រុមហ៊ុននេះបានផ្តល់សេវាកម្មជាច្រើនដូចជា៖ ផ្តល់ព័ត៌មានជុំវិញពិភពលោក, ផែនទី, ផ្ទុកទិន្នន័យលើពពក, ផ្តល់ជាសៀវភៅ, បកប្រែភាសា និង សេវាកម្មជាច្រើនទៀត។ ក្នុងនោះ G-Mail ជាសេវាកម្មផ្ញើរសារអេឡិចត្រូនិចមួយដែលផ្តល់ដោយក្រុមហ៊ុន Google ផងដែរ។
១. សូមបើនូវ Web Browser បន្ទាប់មកវាយអាស័យដ្ឋានវ៉ិសាយ www.gmail.com រួចចុច Enter នោះលោកអ្នកនឹងទទួលបានដូចរូបខាងក្រោម។ រួចចុចលើ ប៊ូតុង CREATE AN ACCOUNT ពណ៍ក្រហមដែលស្ថិតនៅផ្នែកខាងលើ៖
២. ចូរបំពេញព័ត៌មានអំពីខ្លួនអ្នកនៅក្នុងកូឡោននីមួយៗខាងក្រោម, បន្ទាប់មកចុចលើប៊ូតុង Next នៅផ្នែកខាងក្រោមៈ
ចំណាំ៖ ត្រង់ប្រអប់ Choose Your Username មិនត្រូវមានដកឃ្លា និង អក្សរធំឡើយ, ហើយក្នុងប្រអប់ Create a password មិនត្រូវដាក់ដូចឈ្មោះរបស់អ្នកដែរ។
៣.ខាងក្រោមនេះជាផ្ទាំងមួយដែលបញ្ជាក់ថាលោកអ្នកបានបំពេញព័ត៌មានខាងលើត្រឹមត្រូវតាមតំរូវការអស់ហើយ, សូមចុចលើប៊ូតុង Next Step
៤.រួចសូមចុចប៊ូតុង Continue to Gmail
៥.រូបខាងក្រោមនេះជាដំណើរការនៃការបង្កើត និង ការចូលប្រើប្រាស់គណនេយ្យរបស់លោកអ្នក។
៦. ខាងក្រោមនេះជាផ្ទាំងការងារគណនេយ្យរបស់លោកអ្នក៖