របៀប​ប្រើ​ប្រាស់ Google Translate

លោកអ្នក​ធ្លាប់​បាន​ស្គាល់​ វ៉ិបសាយ​ Google រួច​មក​​ហើយ​ថា​ជា​ប្រភេ​ទ​វ៉ិបសាយ ម៉ាស៊ីន​ក្នុងការស្វែង​រក​ទិន្នន័យ​លំដាប់យក្ស​លេខ មួយ​លើ​ពិភព​លោក។ ​ដែល​វ៉ិប​សាយ​​នេះ​បាន​ផ្តល់​អោយ​នៅ​សេវាកម្ម​ជា​ច្រើន​ដូចជាៈ សារ​អេឡិចត្រូនិច, ផែនទី, ព័ត៌មាន, ផ្ទុកទិន្នន័យលើ​ពពក និង​សេវាកម្ម​មាន​ប្រយោជន៍​ជាច្រើន ទៀត។
ក្នុងនោះ Google Translate ក៏ជាសេវាកម្មដ៏ធំមួយ និង មានប្រយោជន៍បំផុតសំរាប់​និសិ្សត​ សិក្សាស្រាវ​ជ្រាវផ្នែក​ភាសា​ ដែល​វាអាចបកប្រែជា ពាក្យ, ឃ្លា, អត្ថបទទាំងមូល រឺ សៀវភៅ​មួយ​ក្បាល និងអាចជា គេ​ហ​ទំព័រ​ទាំង​មូល។ ដែល​បច្ចុប្បន្ន​នេះ​វាអាច​បកប្រែពីភាសាមួយ ទៅ ភាសា​មួយ​ទៀត​បាន​ដល់​ទៅ ៧១ ​ភាសា។ ពេលនេះក្មេង​អាយធី​បៀលប្រាយសូមណែនាំពីរបៀប​ប្រើប្រាស់​ដូច​ខាង​ក្រោមៈ
១. បើកម្មវិធី Internet Browser Firefox រួចវាយអាស័យដ្ឋាន​ www.translate.google.com រួចចុច Enter


២. លោកអ្នកអាចប្តូរពី ភាសាណាទៅ ភាសាណានៅក្នុងប្រអប់ពណ៍ក្រហមដូចខាងក្រោម។ បន្ទាប់​មកវាយ រឺ​  ចំលងពីឯកសារណាមួយ ដាក់ក្នុងប្រអប់ពណ៍ស្វាយ (នៅផ្នែកខាងឆ្វេង)។ លោកអ្នកក៏ អាចចុចលើប៉ូតុង សំលេង (ក្នុងប្រអប់ពណ៍បៃតង) ដើម្បីស្តាប់ជាសំលេងបានផងដែរ។

 
៣. ខាងក្រោមនេះជាលទ្ធិផលដែលបានពីការបកប្រែ វានឹងបង្ហាញនៅផ្នែកខាងស្តាំ។

បើមានបញ្ហាសូម Comment ខាងក្រោម។