Default Homepage មានន័យថាជាគេហទំព័រដែលបង្ហាញមកស្រាប់ៗ បន្ទាប់ពីលោកអ្នកបើកកម្មវិធី Firefox មកភ្លាម។ ឧទាហរណ៍ថា ពេលខ្ញុំបើកកម្មវិធី Firefox មកខ្ញុំចង់អោយវាបើក វិបសាយ www.khmengbbu.blogspot.com មកតែម្តងដោយមិនបាច់វាយក្នុង Address bar ឡើយ។
នៅពេលនេះក្មេងអាយធី បៀលប្រាយសូមណែនាំតាមជំហ៊ានដូចខាងក្រោមៈ
ជំហ៊ានទី១៖ បន្ទាប់ពីលោកអ្នកបើកម្មវិធី Firefox រួចហើយសូមចុចលើប៉ូតុង Firefox ដែលស្ថិតនៅផ្នែកខាងលើ និងខាងឆ្វេង (ដូចរូបខាងក្រោម)
ជំហ៊ានទី២៖ បន្ទាប់មកចុច លើ Menu Option (ដូចរូបខាងក្រោម)
ជំហ៊ានទី៣៖ នៅក្នុងផ្ទាំងការងារខាងក្រោម សូមវាយវិបសាយដែលលោកចង់បង្ហាញដោយ ស្វ័យប្រវត្តក្នុងប្រអប់ Home Page (ក្នុងប្រអប់ពណ៍ក្រហម)
ជំហ៊ានទី៣៖ បន្ទាប់ពីវាយអាស័យដ្ឋានវ៉ិបសាយ www.khmengbbu.blogspot.com រួចហើយសូមចុចលើប៉ូតុង Ok (ដូចរូបខាងក្រោម)
ជំហ៊ានទី៤៖ បន្ទាប់មកសូមបិទកម្មវិធី Firefox រូចបើកមកវិញម្តងទៀតនោះវានឹងបង្ហាញវ៉ិបសាយ www.khmengbbu.blogspot.com ដោយស្វ័យប្រវត្ត។