នៅក្នុងមេរៀនមុនក្មេងអាយធីបៀលប្រាយ បានពន្យល់ពីពាក្យ Update រួចហើយ។ នៅមេរៀននេះក្មេងអាយធីបៀលប្រាយ សូមលើយកពីរបៀបបិទ Update លើកម្មវិធី Internet Download Manager (IDM) ដែលវាតែងតែរំខានអ្នក ហើយធ្វើអោយអ្នកប្រើប្រាស់កម្មវិធី នេះលែងបាន ដោយសារតែវាកម្មវិធីនេះ Update ហើយវាទាមទារអោយដាក់ License។
សូមអនុវត្តតាមវិធីខាងក្រោមដើម្បីបិទនូវការរំខានពីការ Update នេះ។
ខាងក្រោមនេះជាផ្ទាំង Update ដែលវាតែងតែលោតចេញមករំខានអ្នក
នោះបើសិនលោកអ្នកចុចលើ ប៊ូតុង Update Now វានឹងចាប់ផ្តើម Update កម្មវិធីហើយនឹងចាប់ផ្តើមប្រើប្រាស់លែងកើតទៀត។
ទីមួយ៖ ចុច Key Window + R ឬ Start រួចវាយ Run រួច Enter ចូលក្នុង Run រួចវាយពាក្យ Regedit រួចចុច Ok ឬ Enter Key
ទីពីរ៖ រួចចូលទៅកាន់ HKey_Current_User => Software => Download Manager
រួចនៅផ្នែខាងស្តាំដៃចូរ Scroll មកក្រោមហើយរកពាក្យថា LastCheck ដូចរូបខាងក្រោម
ទីបី៖ បន្ទាប់ពីរកឃើញហើយ ចូរចុច Double Click ឬ ចុច Enter Key ដើម្បីបើកដូចរូបខាងក្រោមៈ
ទីបួន៖ នៅក្នុងប្រអប់ Value Data សូមផ្លាស់ប្តូរថ្ងៃខែឆ្នាំ ទៅ ៤ រឺ ៥ ឆ្នាំបន្ទាប់ដូចរូបខាងក្រោម រួចចុច ប៊ូតុង Ok៖
ជាការស្រេចហើយ សូមបិទផ្ទាំងការងារ Regedit នោះលោកអ្នកលែងមានការរំខានពីការ Update របស់ កម្មវិធី Internet Download Manager ទៀតហើយ។