អ្វីជា Window Update? និងរបៀបបិទ​ Window Update!

Window Update គឺមានន័យថាជាការបន្ទាន់សម័យ Window របស់អ្នក ទៅ​នឹង​កម្មវិធីថ្មីៗរបស់ក្រុមហ៊ុន Microsoft ​ដើម្បី​​ការ​ពារ​កុំព្យូទ័រ​របស់​អ្នក ពីការ​បៀត​បៀន​ពី មេរោគ​នានា និង Hack ចូល​ពី​ខាង​ក្រៅ។ ដែលការ Update នេះមានសារៈប្រយោជន៍ចំពោះតែ Window ដែលលោកអ្នកបានទិញមាន License ពីក្រុមហ៊ុនតែប៉ុននោះ, តែចំពោះ Window ដែលប្រើប្រាស់ដោយ​ការ​ចំលងគ្នាដូចរាល់ថ្ងៃនេះ វា​ពុំ​មាន​ប្រយោជន៍​អ្វីទេ មាន​តែ​ការ​រំខាន និង ធ្វើ​អោយ Window របស់​យើង​ប្រើ​ប្រាស់​លែង​កើត​ថែម​ទៀត​ផង។ នៅក្នុងអត្ថបទ​ខាងក្រោម​នេះក្មេង អាយធីបៀលប្រាយសូមលើកយកពីរបៀបបិទ Window Update នៅក្នុងកុំព្យូទ័ររបស់អ្នកលើ Window 7។

ជំហ៊ានទី១៖ នៅលើ ផ្ទាំង Desktop សូមចុច Mouse ស្តាំលើ Computer រួចរើសយក Properties



 ជំហ៊ានទី២៖ បន្ទាប់មកនៅផ្នែកខាងក្រោមសូមចុចលើតំនភ្ជាប់ Window Update (រូបខាងក្រោម)


ជំហ៊ានទី៣៖ នៅបន្ទាប់មកនៅផ្នែកខាងឆ្វេងសូមចុចលើតំនភ្ជាប់ Change Setting (រូបខាងក្រោម)


 ជំហ៊ានទី៤៖ សូមជ្រើសរើសយក Never check for updates (not recommended) ក្នុងប្រអប់
Important Updates (រូបខាងក្រោម)


 ជំហ៊ានទី៥៖ចុចក្រោយចុចលើប៉ូតុង Ok

ពេលនេះកុំព្យូទ័ររបស់អ្នកលែងមានការរំខាននានាពីការ Update ទៀតហើយ។