នៅក្នុងមេរៀននេះក្មេងអាយធីបៀលប្រាយ សូមលើកយកពីគន្លឹះក្នុងការបំលែងឯកសារ PDF ទៅជា រូបភាព ដោយប្រើប្រាស់កម្មវិធី Ap PDF to Image ។
សូមអនុវត្តតាមជំហ៊ានខាងក្រោមៈ
បន្ទាប់មកបើកកម្មវិធីនោះដូចរូបខាងក្រោម។
ចូរចុចលើប៊ូតុង Add Files (ក្នុងការ៉េពណ៍ក្រហម) ដែលនៅផ្នែកខាងលើៈ

ជំហ៊ានទី២៖ ក្នុងរូបខាងក្រោមនេះសូមជ្រើសរើសយកនូវឯកសារ PDF ណាដែលលោកអ្នកចង់យកទៅបំលែង។ រួចចុចលើប៊ូតុង Open
ជំហ៊ានទី៣៖ បន្ទាប់មករូបខាងក្រោមសូមចុចលើប៊ូតុង Setting
ជំហ៊ានទី៤៖សូមធ្វើការកំណត់ដូចខាងក្រោម៖
នៅលើ Tab General Options: ត្រង់ Save to following directory សូមចុចលើប៊ូតុងឆ្នុកបី (ប្រអប់ពណ៍ក្រហម) រួចជ្រើសរើសយកទីតាំងសម្រាប់ទុកឯកសារបន្ទាប់ពីបំលែងរួច។
ជំហ៊ានទី៥៖ នៅលើ Tab Page Options:
- Page Range: គឺត្រូវកំណត់ទំព័រដែលអ្នកចង់បំលែង
- Page Zoom: គឺការកំណត់ភាពច្បាស់របស់ឯកសាររបស់អ្នក
ជំហ៊ានទី៦៖ នៅលើ Tab Image Options:
- Select Image File Type: សូមជ្រើសរើសយកប្រភេទ File រូបភាពដែលលោកអ្នកចង់បំលែងទៅជា។
- X Resolution និង Y Resolution : ចូរកំណត់យកនៅភាពច្បាស់ និង ទំហំនៃរូបភាពរបស់អ្នក។
បន្ទាប់ពីធ្វើការកំណត់រួចរាល់ហើយសូមចុចលើប៊ូតុង Ok (ដូចរូបខាងក្រោម)។
ជំហ៊ានទី៧៖ បន្ទាប់មកសូមចុចលើប៊ូតុង Converting (ក្នុងប្រអប់ក្រហមខាងក្រោម) ។

ជំហ៊ានទី៨៖ រួចសូមរង់ចាំដល់ដំណើរការចប់។ លោកអ្នកអាចមើលដំណើរការនៃការបំលែង នៅផ្នែកខាងក្រោមៈ
បន្ទាប់ពីដំណើរការចប់ហើយការបំលែងរបស់អ្នកក៏ត្រូវបានបញ្ចប់ដោយជោគជ័យ។
សូមបើកឯកសាររូបភាពរបស់អ្នកនៅក្នុងទីតាំងដែលអ្នកបានជ្រើសរើស។