USB Flash Drive (Pen Drive) គឺជាប្រភពដ៏សំខាន់នៃភ្នាក់ងារចំលងមេរោគចូល កុំព្យូទ័ររបស់លោកអ្នកយ៉ាងរហ័ស បើសិនជាលោកអ្នកមិនបានការពារ រឺប្រើប្រាស់កម្មវិធី សំលាប់មេរោគណាមួយនោះ។ នៅមេរៀនខាងក្រោមនេះក្មេងអាយ ធីបៀលប្រាយ សូមលើកយកពីរបៀបបិទកុំព្យូទ័ររបស់អ្នក មិនអោយដំណើរការ USB Flash ដោយស្វ័យប្រវត្ត។ ដូចច្នេះវាមិនអនុញ្ញាតិអោយ មេរោគក្នុង USB ឆ្លងចូលកុំព្យូទ័រអ្នកបានទេដរាបណាអ្នកមិនទាន់ Double Click ចូលប្រើប្រាស់។
មេរោគដែលនៅក្នុង USB Flash Drive វាអាចឆ្លងចូលទៅក្នុងកុំព្យូទ័ររបស់អ្នកដោយស្វ័យប្រវត្តពេល ដែលលោកអ្នកដោត USB ចូលកុំព្យូទ័ររបស់លោកអ្នកភ្លាម។ ពេលនេះខ្ញុំណែនាំអ្នកពី របៀបបិទ Autorun លើកុំព្យូទ័ររបស់អ្នក។ សូមអនុវត្តតាមជំហ៊ានខាងក្រោមៈ
ទី១៖ សូមចូល Run (ចុច Window Key + R រឺចុចលើ Start រួចវាយ Run រួចចុច Enter) បន្ទាប់មកវាយ gpedit.msc រួចចុច Enter (ដូចរូបខាងក្រោម)
ទី៣៖ បន្ទាប់មកចុច Option យក Enable រួចក្នុងប្រអប់ Turn off Autoplay on: សូមជ្រើសរើសយក All Drives រួចរាល់សូមចុចលើប៉ូតុង Ok ជាការស្រេច។
ពេលនេះកុំព្យូទ័របស់អ្នកមិនអាចឆ្លងមេរោគដោយមិនដឹងខ្លួនតាមរយៈការបើប្រាស់ USB ទៀតឡើយ។ពេលនោះអ្នកអាចចូលទៅលុបមេរោគក្នុង USB Flash របស់អ្នកដោយមិនចាំបាច់ប្រើប្រាស់ កម្មវិធីកំចាត់មេរោគក៏បានដែរ។