លោកអ្នកធ្លាប់ទេ ពេលបើកកុំព្យូទ័ររបស់អ្នកមកដំបូងដំណើរការយឺត? សូមកុំបារម្ភ នៅពេលនេះក្មេងអាយធីបៀលប្រាយសូមលើកពីគន្លឹះក្នុងការធ្វើអោយកុំព្យូទ័ររបស់លោកអ្នក អាចដំណើរការបាន លឿនពេលចាប់ផ្តើមបើកប្រើប្រាស់ដំបូង។
សូមអនុវត្តតាមជំហ៊ានខ្លីៗដូចខាងក្រោម៖
១. សួមចុចចូល Run (ចុច Key Window + R ឬ ចុចលើ Start រួចវាយពាក្យ Run)
បន្ទាប់មកវាយ msconfig រួចចុច Enter
២. បន្ទាប់មកអ្នកនឹងទទួលបានផ្ទាំងដូចខាងក្រោមៈ
សូមដោះ ធីក លើកម្មវិធីអ្វីដែលគិតថាមិនសំខាន់សម្រាប់កុំព្យួទ័របស់អ្នក។ អ្វីដែលសំខាន់សំរាប់ កុំព្យួទ័ររបស់អ្នកមានតែ កម្មវិធីកំចាត់មេរោគប៉ុណ្ណោះ ចឹងហើយសូមដាក់ធីក តែកម្មវិធីកំចាត់មេរោគ បានហើយ។ រួចចុចលើប៉ូតុង Apply ==> OK រួចចុចលើប៉ូតុង Exit Without Restart។
៣. ពេលនោះកុំព្យូទ័ររបស់អ្នកអាចដំណើរការលឿនពេលបើកប្រើដំបូងហើយ!