គន្លឹះដោនឡូត​វីដេអូ Youtube តាម Iphone, Ipad លើ IOS 6+

ការទស្សនាវិដេអូជាវិធីកែប្រែ​ភាព​អត់ផ្សុក មួយ​បែប​​ដែល​មនុស្ស​គ្រប់​គ្នា តែង​តែ​ធ្វើ។ ជាពិសេស​ការមើល​វិដេអូ​លើ អ៊ីនធឺណិត ក្នុង​គេហទំព័រ Youtube ដែល​ជា​វ៉ិបសាយ​ប្រមូលផ្តុំវីដេអូ​ធំជាង​គេបង្អស់ លើពិភពអ៊ីនធឺណិតផងដែរ។ នៅពេល​នេះក្មេង​អាយធីបៀលប្រាយ សូមណែនាំពីកម្មវិធីសម្រាប់ដោនឡូត​ វីដេអូ ពី Youtube លើទូរស័ព្ទ Iphone និង Ipad ដែលដើរលើគ្រប់ Version IOS ទាំងអស់។
១. សូមចូលទៅកាន់ Cydia រួចស្វែងរកកម្មវិធីមួយឈ្មោះថា aTube Video Downloader បន្ទាប់មក​ធ្វើការ​ដោនឡូតវាដាក់ក្នុង​ទូរស័ព្ទរបស់អ្នក។



២. បន្ទាប់ពីដោនឡូត និង ដំឡើងរួចមកចូលរកមើលកម្មវិធីនោះនៅលើ Home Screen ដែលមាន​ឈ្មោះថា​ aTube បន្ទាប់មកសូមបើកកម្មវិធីនោះ។


៣. បន្ទាប់ពីបើកកម្មវិធីនោះ ចូរវាយស្វែងរកបទចំរៀងដែលលោកអ្នកចង់ដោនឡូតក្នុងប្រអប់ Search រួចចុចលើប៉ូតុង Search (ស្វែងរក) នោះលោកអ្នកនឹងទទួលបានលទ្ធិផលវិដេអូ (រូបខាងក្រោម)



៤. បន្ទាប់មកចុចលើវីដេអូណាមួយដែលលោកអ្នកចង់បាន


៥. បន្ទាប់ពីទទួលបានផ្ទាំងខាងក្រោម សូមចុចលើប៉ូតុង Download


៦. សូមរង់ចាំដល់ដំណើរការដោនឡូតបទចំរៀងចប់។ អ្នកអាចស្វែងរកបទចំរៀងដែលបានដោន​ឡូត រឺ​ មើលពីដំណើរការនៃការដោនឡូតនៅលើ Tab Videos​ (ចុចលើប៉ូតុង Search នៅផ្នែកខាងលើ នោះលោកអ្នកនឹងឃើញប៉ូតុង Videos នៅផ្នែកខាងក្រោម) ដូចរូបខាងក្រោម៖



សូមជួយគាំទ្រខ្ញុំដើម្បីទទួលបានមេរៀនបន្ថែម។