របៀបប្តូរ​ Password Account របស់ Facebook

នៅពេល​ដែល Account Facebook របស់​អ្នក​ត្រូវបាន​គេដឹង​លេខ​សំងាត់នោះ​វាពិត ​ជាមានរឿងមិន​ល្អជា​ច្រើនកើតឡើង។ នៅក្នុង​អត្ថបទ​ខាងក្រោមនេះ ក្មេង​អាយ​ធីបៀល​ប្រាយ សូម​លើក​​យក​ពី​របៀប​ក្នុងការ​ប្តូរ​លេខសំងាត់ (Password Facebook) ទៅ​លើ គណនេយ្យ Facebook របស់លោកអ្នក។

សូមអនុវត្តតាមវិធីខាងក្រោមដើម្បីផ្លាស់ប្តូរលេខសំងាត់ Account Facebook របស់លោកអ្នក។

ទី១៖ ចូលប្រើប្រាស់ Account Facebook របស់អ្នកហើយសូមស្វែងរក សញ្ញា (*) នៅក្នុង ការ៉េ​ពណ៍​ក្រហម នៅផ្នែកខាងលើ និង ខាងស្តាំនៃផ្ទាំង Facebook រួចចុចលើសញ្ញានោះ របស់​អ្នក​ដូច​រូប​ខាង​ក្រោមៈ


ទី២៖ បន្ទាប់មកសូមចុចជ្រើសរើសយក Account Settings



ទី៣៖ បន្ទាប់មកអ្នកនឹងទទួលបានផ្ទាំងដូចរូបខាងក្រោម នោះសូមចុចលើពាក្យ Edit ត្រង់ប្រអប់ Password (ក្នុងប្រអប់ពណ៍ក្រហម ដូចរូបខាងក្រោម)៖


ទី៤៖ ខាងក្រោមនេះសូមបំពេញៈ
- Current             :    វាយ Password ចាស់
- New                 :    វាយ Password ថ្មី
- Re-type New    :    វាយ Password ថ្មីម្តងទៀត



ទី៥៖ បន្ទាប់មកចុចលើប៉ូតុង Save Changes នោះជាការស្រេច។ នោះ Password របស់អ្នកនឹង​ត្រូវបាន ផ្លាស់ប្តូរដោយជោគជ័យ។

បើមានចំងល់អាច Comments សួរនៅខាងក្រោម។