៤ ជំហ៊ាន​ដើម្បី​បង្កើត​គណនេយ្យ​ Yahoo

Yahoo ក៏ជាប្រភេទវ៉ិបសាយ​ម៉ាស៊ីន​រុក​រកយក្ស​ផង​ដែរ។ កាល​ពី​មេរៀន​មុន ក្មេង​អាយ​​ធី​បៀល​ប្រាយ​ បាន​​លើក​​យក​​ពី​​របៀប​​ក្នុង​​ការ បង្តើត​​គណនេយ្យ​លើ Gmail។​ ឥឡូវ​នេះខ្ញុំ​សូម​​បង្ហាញ​​ពី​​ជំហ៊ាន​​ទាំង​​៤ ដើម្បី​​បង្កើត គណនេយ្យនៅលើ Yahoo វិញ​ម្តង។
ខាងក្រោមនេះជំហ៊ានទាំង ៤ ដើម្បីឈានទៅការបង្កើតគណនេយ្យលើ Yahoo ហៅថា Yahoo Mail (ymail)។ សូមអនុវត្តន៍តាមជំហ៊ាន​ខាង​ក្រោមៈ
ជំហ៊ានទី១៖ ចូលទៅកាន់ Web Browser របស់លោកអ្នករួចវាយ www.ymail.com ក្នុងប្រអប់ Address Bar។ បន្ទាប់មក​សូមចុចលើប៉ូតុង Create New Account (ដូចរូបខាងក្រោម)
 ជំហ៊ានទី២៖នោះលោកអ្នកនឹងទទួលបានផ្ទាំងការងារដូចរូបខាងក្រោម។ សូម​បំពេញ​នូវ​ព័ត៌មាន​ទាំងអស់ដែលត្រូវការដូចខាងក្រោមៈ
ចំណាំ៖ ក្នុងប្រអប់ Pick a Password សូមបំពេញទាំងអក្សរ និង លេខចំនួនចាប់ពី ៨ តួអក្សរឡើង ហើយនៅក្នុងប្រអប់ Alternate Email លោកអ្នកមិនចាំបាច់បំពេញអ្វីទាំងអស់។


ជំហ៊ានទី៣៖ បន្ទាប់ពីបំពេញនូវព័ត៌មានខាងលើបានគ្រប់តំរូវការហើយ សូមចុចលើប៉ូតុង Create My Account។ 
បន្ទាប់​មក​ផ្ទាំង​ខាងក្រោមនេះ (ប្រអប់ពណ៌ខ្មៅ) តំរូវ អោយ​លោក​អ្នក​​បំពេញ​នូវ​​សំនួរ ចំលើយ សំងាត់​​របស់​​លោកអ្នក(ជ្រើសរើសសំនួរក្នុងប្រអប់ Secret Question 1 និង 2 ហើយ​បំពេញ​ចំលើយ​ក្នុងប្រអប់ Your Answer។ រួចហើយសូមវាយអក្សរដែលលោកអ្នកបានឃើញក្នុង​ប្រអប់ ពណ៌​ទឹកក្រូច​ ចូលក្នុងប្រអប់​ពណ៌ខៀវ ........រួចចុចលើប៉ូតុង Done។


ជំហ៊ានទី៤៖ ខាងក្រោមនេះជាផ្ទាំង​ការងារ​ចុងក្រោយ​បញ្ជាក់​ពី ព័ត៌មានលម្អិត​របស់​លោក​អ្នក សូម​ចុចលើប៉ូតុង Get Started នៅខាងក្រោមៈ


សូមរង់ចាំដល់ផ្ទាំងគណនេយ្យរបស់អ្នកដំណើរការចប់។ សូមអបអរសាទរ​លោក​អ្នក​ បាន​បង្កើត​គណនេយ្យ​របស់ Yahoo បានយ៉ាងជោគជ័យហើយ៕