តើលោកអ្នកធ្លាប់ទេ ថាពេលខ្លះទូរស័ព្ទគេរោទិ៍ សោះស្រាប់តែយើងស្រវ៉ារកទូរស័ព្ទយើងដែរ? នេះក៏ព្រោះតែសំលេងទូរស័ព្ទរបស់លោកអ្នកមានសម្លេងដូចគ្នាចំពោះទូរស័ព្ទ Iphone។ នៅពេលនេះ ក្មេងអាយធីបៀលប្រាយ សូមលើកយកចំណេះដឹងថ្មីមួយទៀតដល់លោកអ្នកគឺ របៀបប្តូរបទចំរៀងរោទិ៍លើ ប្រភេទគ្រប់ទូរស័ព្ទ Iphone ទាំងអស់។
១. ដំបូងលោកអ្នកត្រូវដោនឡូតកម្មវិធី x-iphone-ringtone-maker រួចដំឡើងនៅក្នុងកុំព្យូទ័រអ្នក២. សូមភ្ជាប់ទូរស័ព្ទរបស់លោកអ្នកទៅនឹងកុំព្យូទ័រ
៣. បន្ទាប់មកបើកម្មវិធី រួចចុចលើប៉ូតុង បន្ថែមបទចំរៀងក្នុងការ៉េ ពណ៌ក្រហម ដូចរូបខាងក្រោម៖
៤. បន្ទាប់មកចូរជ្រើសរើសបទចំរៀងដែលលោកអ្នកចង់ដាក់ជាបទចំរៀងរោទិ៍ រួចចុចប៉ូតុង Open
៥. បន្ទាប់មកខាងក្រោមនេះជាផ្ទាំងការងារចុងក្រោយតំរូវអោយលោកអ្នកអាចកាត់នៅប្រវែងបទ ចំរៀង ក្នុងតំបន់លេខ ១
៦. បន្ទាប់មកក្នុងតំបន់លេខ ២ ចុចលើសញ្ញា " [ " ដើម្បីតំរឹមយកចំនុចចាប់ផ្តើម និង សញ្ញា " ] " ចំនុច បញ្ចប់ដែលលោកអ្នកបានកំណត់ក្នុងតំបន់ទីមួយ។
៧. បន្ទាប់ពីកំនត់រួចរាល់ហើយ នៅក្នុងប្រអប់លេខ ៣ ត្រូវដាក់សញ្ញា ធីក លើ Add to Iphone
៨. បន្ទាប់មកដាក់ឈ្មោះបទចំរៀងនោះក្នុងប្រអប់ Output File Name
៩. រួចចុចលើប៉ូតុងរូបភ្លេងក្នុងប្រអប់លេខ ៤
១០. សូមរង់ចាំដល់ដំណើរការចប់ (លោកអ្នកអាចមើលពីដំណើរការរបស់វានៅផ្នែកខាងក្រោមប្រអប់លេខ ៤ នោះ។ បន្ទាប់ពីដំណើរការចប់នោះ បទចំរៀងនោះនឹងចំលងចូលក្នុង ទូរស័ព្ទរបស់ លោកអ្នកដោយស្វ័យប្រវត្ត។
១១. លោកអ្នកអាចប្តូរបទចំរៀងរោទិ៍ក្នុងទូរស័ព្ទអ្នកដោយគ្រាន់តែចូលទៅ
Settings => Sounds => Ringtone រួចចុចលើបទចំរៀងរោទិ៍នោះជាការស្រេច!