លោកអ្នកម្នាក់ៗតែងតែចង់ចេះ និង ចង់អានឯកសារនានា ក៏ប៉ុន្តែនៅពេលដែលលោកអ្នកអានម្តងៗ តែងតែមានអារម្មណ៍ធុញទ្រាំ និងចង់គេងមែនទេ? សូមកុំ អស់សង្ឈឹម ពេលនេះក្មេងអាយធីបៀលប្រាយ សូមលើកយកពីវិធីបំលែង ឯក សារក្នុងកម្មវិធី Microsoft Word របស់លោកអ្នកទៅជាសម្លេងស្តាប់វិញម្តង...
១. សូមដោនឡូតយកម្មវិធី Audio Doc ពីទីនេះ។២. បន្ទាប់មកចាប់ផ្តើមដំឡើងកម្មវិធីនេះចូលក្នុងកុំព្យូទ័ររបស់អ្នក។
៣. បន្ទាប់មកបើកម្មវិធីនេះដែលមានរូប Icon នៅលើ Desktop របស់អ្នក នោះអ្នកនឹងទទួលបានដូចរូបខាងក្រោមៈ
៤. បន្ទាប់មកចុចលើប៉ូតុង MS Word to AudioDoc
៥. ខាងក្រោមនេះសូមចុចលើប៉ូតុង Browser រួចជ្រើសរើសយកឯកសារ ដែលអ្នកចង់ធ្វើការបំលែង
រួចចុចលើប៉ូតុង Open។
៦. នៅត្រង់ Volume លោកអ្នកអាចកំណត់កំរិតសម្លេង លឺខ្លាំង រឺ ខ្សោយ
៧. បន្ទាប់មកចុចលើប៉ូតុង Create AudioDoc
៨. សូមរង់ចាំដល់ដំណើរការចប់ នោះវានឹងបង្ហាញផ្ទាំងខាងក្រោមបញ្ជាក់ថាឯកសាររបស់លោកអ្នកបានបំលែងដោយជោគជ័យហើយ សូមចុចលើប៉ូតុង Ok។
៩. លោកអ្នកអាចស្វែងរក File សម្លេងដែលបំលែងហើយនោះដែលមានទីតាំងនៅ ជាមួយនឹង File Microsoft Office Word នោះ៕