ធ្វើ​ម៉េច​បើ​ឯកសារ​ក្នុង USB អ្នក​បាត់​ដោយ​មេរោគ?

លោកអ្នកពិតជាធ្លាប់ជួបសឹងតែគ្រប់​គ្នា​ នៅពេលដែល​ឯកសារ​នៅ​ក្នុង​ USB Flash របស់​អ្នក​ត្រូវបានលាក់​ដោយសារមេរោគ​មួយ​ចំនួន​ក្នុងពេល​បច្ចុប្បន្ននេះ។ សូម​កុំ​ព្រួយ​បារម្ភ​នៅពេល​នេះ ក្មេងអាយធី​បៀលប្រាយ​សូមលើក​យកពី​របៀប​ដោះ​ឯកសារ​ ដែលបានបាត់បង់នោះ។
សូមអនុវត្តន៍តាមជំហានដូចខាងក្រោមៈ
ជំហ៊ានទី១៖ ខាងក្រោមនេះជាឈ្មោះ USB Flash Drive របស់លោកអ្នកដែលឯកសារត្រូវបានលាក់​ ដោយសារ​មេរោគកុំព្យូទ័រ។ ឧទាហរណ៍ USB របស់ខ្ញុំខាងក្រោមឈ្មោះ KANHA គឺ Drive G:


ជំហ៊ានទី២៖ ចុចលើចូល Run ដោយចុចលើ Start រួចវាយពាក្យ Run បន្ទាប់មកចុចលើប៉ូតុង Enter
បន្ទាប់មកវាយពាក្យ cmd រួចចុច Enter Key រឺ ប៉ូតុង OK (ដូចរូបខាងក្រោម)៖



ជំហ៊ានទី៣៖ នោះលោកអ្នកនឹងទទួលបានផ្ទាំងខ្មៅ បន្ទាប់មកវាយឈ្មោះ Drive USB Flash របស់​លោកអ្នក​រួចចុចសញ្ញា (  :  ) រួចចុច Key Enter ឧទាហរណ៍ G: ដូចរូបខាងក្រោមៈ


ជំហ៊ានទី៤៖ បន្ទាប់មកវាយ attrib /s /d -s -h   រួចចុច Key Enter (ដូចរូបខាងក្រោម)៖

 ជំហ៊ានទី៥៖ សូមរង់ចាំដល់ដំណើរការចប់ (ល្បឿនក្នុងការដំណើរការវាអាស្រ័យទៅលើទំហំ​ឯក​សារដែលមាន​នៅក្នុង USB Drive របស់លោកអ្នក។
ពេលដែលដំណើរការចប់វានឹងលោតបង្ហាញឈ្មោះ USB Drive របស់លោកអ្នកដូចខាងក្រោមៈ

 នៅពេលនេះឯកសារដែលលោកអ្នកបានបាត់បង់នោះបានបង្ហាញខ្លួនមកវិញហើយ៕

សូមជួយគាំទ្រខ្ញុំដោយចុច Like ក្នុង Facebook នៅផ្នែកខាងលើ ដើម្បីទទួលបានចំណេះដឹងថ្មីៗ!