លោកអ្នកធ្លាប់តែលាក់ឯកសារដែល សំខាន់របស់ខ្លួនបានតែនៅលើ Hard Disk Drive រឹក៏នៅលើ USB
Flash តែប៉ុននោះ។ ឥឡូវនេះលោកអ្នកនឹងចេះពីរបៀបមួយទៀតគឺ លាក់ឯកសាររបស់លោកអ្នកនៅលើ ស៊ីឌី បាន។ បើទោះបីជាលោកអ្នកដោះ Show Hidden File នៅក្នុងម៉ាស៊ីនកុំព្យូទ័រ របស់លោកអ្នកក៏ដោយក៏នៅតែមើល មិនឃើញដែរ។
មុខនឹងអនុវត្តយើងត្រូវមានកម្មវិធី
Ultra ISO និង ស៊ីឌីទទេមួយ។ ចូលអនុវត្តដូចខាងក្រោមៈ
១. បើកកម្មវិធី Ultra
ISO ដូចរូបខាងក្រោមៈ
២. បន្ទាប់មកលោកអ្នកអាចជ្រើសរើសឯកសារ ឬ កម្មវិធីអ្វីដែលលោកអ្នកចង់ Burn នៅក្នុងស៊ីឌីដែលមាន លក្ខណៈ Hidden
(លាក់) នៅក្នុងតំបន់លេខមួយដូចរូបខាងលើ។
ឧទាហរណ៍ខាងក្រោមនេះខ្ញុំនឹងយក ៦ Files
មក Burn ជាស៊ីឌី ដែលក្នុងនោះមាន File *.rar ចំនួនបី Files ដែលខ្ញុំនឹងធ្វើការលាក់ចំនួន បី
Files នោះ។
៣. ដោយលោកអ្នកគ្រាន់តែចុចកណ្តុរស្តាំលើ File ណាដែលលោកអ្នកចង់លាក់រួចរើសយក Hide / Unhide រឺ ចុចលើ Action
menu រួច
Hide/Unhide ដូចរូបខាងក្រោមៈ
៤. បន្ទាប់មកលោកអ្នកចុចលើ File menu រួច Save (Ctrl + S)
៥. នោះលោកអ្នកនឹងទទួលបាន ផ្ទាំងមួយដែលតំរូវអោយលោកអ្នកអាច Save ដាក់ឈ្មោះ និង ជ្រើសរើស ទីតាំងដើម្បីរក្សាទុកសំរាប់ Burn ជាស៊ីឌី រួចចុចលើប៉ូតុង Save ដូចរូបខាងក្រោមៈ
៦. បន្ទាប់មកលោកអ្នកគ្រាន់យក File ដែលបាន Save
ជា File .ISO ទៅ Burn ជាស៊ីឌីនោះឯកសារ របស់លោកអ្នកនឹងលាក់ដោយស្វ័យប្រវត្ត។ ខាងក្រោមនេះបានបង្ហាញពីទិន្នន័យដែលបាន Burn ជាស៊ីឌីនៅក្នុង Drive
F ។
៧. បើលោកអ្នកចង់ធ្វើការបង្ហាញ ឬ ចង់ប្រើប្រាស់ File ឬ ឯកសារដែលបានលាក់នៅលើស៊ីឌីវិញ សូមអនុត្តដូចខាងក្រោមៈ
a. លោកគ្រាន់តែកណ្តុរស្តាំលើ ស៊ីឌី
Drive របស់លោកអ្នកបន្ទាប់មកជ្រើសរើសយក UltraISO រួច
Create CD/DVD Image… ដូចរូបខាងក្រោមៈ
b. នោះលោកអ្នកនឹងទទួលបានផ្ទាំង Dialog Box មួយតំរូវអោយលោកអ្នកដាក់ឈ្មោះ File.ISO និង ជ្រើសរើសទីតាំងដើម្បីទុកលទ្ធិផល ដូចរូបខាងក្រោមៈ
c. វានឹងចាប់ផ្តើមធ្វើការបំលែងដូចរូបខាងក្រោមរហូតដល់ចប់ការងារ។
d. បន្ទាប់មកលោកអ្នកអាចទៅបើ
Show hide file.ISO ដែលបាន Save
នៅលើ Desktop ជាមួយនឹងកម្មវិធី Ultra ISO នោះលោកអ្នកនឹងបានឃើញឯកសារដែលបានលាក់នោះ
ដែលបានបង្ហាញដូចរូបខាងក្រោមៈ
e. លោកអ្នកអាច Extract ចេញមកក្រៅនឹងអាចប្រើប្រាស់បានដូចធម្មតា។