ចង់​ដឹង​ពី​របៀប Jailbreak IOS 6+ ទេ?

បន្ទាប់ពីក្រុមហ៊ុនអេឡិចត្រូនិចលំដាប់យក្សក្នុងពិភពលោក Apple បាន​បញ្ចេញ​នូវ​ IOS ជំនាន់ទី ៦ របស់ខ្លួនក្នុងឆ្នាំ​២០១២ មក​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំងពីសំណាក់​​អ្នកប្រើ​ប្រាស់។ ​ថ្មីៗ​នេះ​ក្រុម Hacker របស់ប្រព័ន្ធទូរស័ព្ទដែលដើរ​លើ​ប្រព័ន្ទ​ប្រតិ​បត្តិ​ការ IOS បាន​​រក​​ឃើញ​នូវគន្លឹះ​ក្នុង​ការ​បំបែក​កូដ​របស់​ IOS 6.0 ទៅដល់ 6.1.2 ហើយ។
នៅពេលនេះ​ក្មេងអាយ​ធី​បៀលប្រាយ​ សូម​លើក​​យក​ពី​របៀប Jailbreak ដូចខាងក្រោមៈ
ចំណាំ៖ កម្មវិធីនេះអាច Jailbreak បាន​ទៅលើបន្ទៈស្ទើរតែគ្រប់បន្ទះ Chip របស់​ក្រុមហ៊ុន​ Apple។
មុននឹងចាប់ផ្តើមជំហ៊ានខាងក្រោម​សូមប្រាកដថាទូរស័ព្ទ រឺថេប្ល៊ីតរបស់អ្នកមិនមាន ជាប់សោរ នៅ Lockscreen និង Auto Lock។
១. ដំបូងសូមធ្វើការដោនឡូត​កម្មវិធី Evasi0n សម្រាប់ Window, Mac OS X រឺ Linux។
    - Evasi0n សម្រាប់ Window
    - Evasi0n សម្រាប់ Mac OS X
បន្ទាប់ពី​លោក​អ្នកបាន​ដោនឡូត​កម្មវិធី Evasi0n រួចមកសូម​ ពន្លា File នោះចេញពី File RAR រួចចុច​ Mouse ស្តាំជ្រើសរើសយក Run As Administrator នោះនឹង ទទួល​បានដូច​រូប​ខាង​ក្រោមៈ 


២. បន្ទាប់មកសូម ភ្ជាប់ទូរស័ព្ទ រឺ ថេប្ល៊ីតរបស់អ្នក​ទៅជាមួយនឹង​កុំព្យូទ័រ។ សូមរង់ចាំរហូតដល់​វាដំឡើង​ Driver របស់ទូរស័ព្ទចប់នោះ ប៊ូតុង​ Jailbreak នឹងអាចដំណើរការបាន។(ដូចរូប)

៣.រួចសូមចុចលើប៊ូតុង Jailbreak ដើម្បី​ចាប់​ផ្តើម​ដំណើរ​ការ Jailbreak។ លោកអ្នកនឹងឃើញ​ពីដំណើរ​ការនៃការ Jailbreak តាមបម្រាប់របស់កម្មវិធី។ សូមកុំប៉ះពាល់កុំព្យូទ័រ និង ទូរស័ព្ទរបស់អ្នក​ក្នុង​កំ​ឡុង​ពេលនៃដំណើរ​ការ។
 ៤. នៅពេលដំណើរការជិតចប់អ្នកនឹងឃើញ Message ដែលស្ថិតក្នុង​ប្រអប់​ក្រហម​(រូប​ខាង​ក្រោម)​នោះ សូមចុច​ដោះ​សោរទូរស័ព្ទរបស់អ្នក​រួចស្វែងរក Icon មួយឈ្មោះថា "Jailbreak" រួចចុចលើ​ Icon នោះ។


៥. នេះជាជំហ៊ានចុងក្រោយ សូមធ្វើការរង់ចាំរហូត​ដល់ទាំងដំណើរការលើ​ម៉ាស៊ីនកុំព្យូទ័រ និង ទូរស័ព្ទចប់ដោយខ្លួនឯង។
៦. ខាងក្រោមនេះជាដំណើរការលើទូរស័ព្ទមុនពេលបញ្ចប់ដោយជោគជ័យ


៧. លោកអ្នកបានបញ្ចប់ដោយជោគជ័យក្នុងការ Jailbreak លើទូរស័ព្ទរបស់អ្នកហើយ។