របៀបធ្វើអោយ​ Font Auto Install


កា​រ​ដំឡើង​ Font ជាកិច្ចការ​មួយដែល​មិនអាច​ជៀស​បានបន្ទាប់​ពី​លោក​អ្នក​​​ដំឡើង Window រួច។ ​ទោះបីជា Font ទាំង​អស់​ដែលមក​ជា​មួ​យ Window ក៏​មិនអាច​បំពេញ​ការងារ​របស់​យើង​ បាន​​គ្រប់​គ្រាន់​​នោះ​ដែរ។ ខាងក្រោម​នេះយើង​ខ្ញុំនឹង​ធ្វើការ​បង្ហាញ​ពី​របៀប​ធ្វើ​អោយ Font ​អ្នក​ដំឡើង ដោយ​ស្វ័យ​​ប្រវត្ត។
តំរូវការក្នុងមេរៀននេះមានដូចជាៈកម្មវិធី Winrar.exe និងFont ទាំងអស់។ សូមអនុវត្តដូចខាង ក្រោមៈ

. លោកអ្នកគ្រាន់តែចុចSelect All ទៅលើFont ទាំងអស់ដែលចង់ដំឡើងរួចជ្រើសរើសយកAdd to archive… ដូចរូបខាងក្រោមៈ

. នោះយើងនឹងទទួលបានលទ្ធិផលដូចរូបខាងក្រោម។
.លោកអ្នកអាចធ្វើការកំនត់ឈ្មោះអោយ File និងជ្រើសរើសទីតាំងអោយFile របស់អ្នក (វង្វង់​ពណ៍​ក្រហម)



 នៅក្នុងប្រអប់​ Archiving Mode សូមដាក់ធីកលើCreate SFX Archive.(រូបក្នុងរង្វង់ពណ៍ខៀវ)
 ៥. បន្ទាប់មកចុចលើTab Advanced រួចចុចលើប៉ូតុង SFX Options… នោះលោក អ្នកនឹងទទួលបាន ផ្ទាំង​ដូចរូបខាងក្រោមៈ

. នៅលើTab General ក្នុងប្រអប់Path to Extract សូមវាយទីតាំងដែលដំឡើង Font គឺ C:\Windows\Fonts
. បន្ទាប់មកចុចលើTab Modes ត្រង់ប្រអប់ Silent Mode សូមជ្រើសរើសយកHide All



. បន្ទាប់មកចុចលើTab Update ត្រង់ប្រអប់ Over Mode សូមជ្រើសរើសយក Overwrite All Files


.​ បន្ទាប់មកចុចលើប៉ូតុង Ok ចំនួនពីរដង។សូមធ្វើការរង់ចាំនោះលោកអ្នកនឹងទទួលបាន File “Font Auto Install.exe” មួយដែលជាលទ្ធិផលលោកអ្នកបានសំរេច។  
១០.នោះលោកអ្នកគ្រាន់តែដំឡើងវានឹងចូលដោយស្វ័យប្រវត្ត។ លោកអ្នកអាចអនុវត្តរបៀបនេះ​នៅលើកម្មវិធី ផ្សេងបានដូចគ្នាទាំងអស់។