- កម្មវិធី ERD Commander 2005
- កម្មវិធី Ultra ISO
- ស៊ីឌីទទេស្អាតមួយបន្ទះ
- Software Window XP ឬ ស៊ីឌី Window XP
បន្ទាប់មកលោកអ្នកត្រូវដំឡើងកម្មវិធី
ERD Commander 2005 តាមជំហ៊ានដូចខាងក្រោមៈ
១. ចូរទៅរក File Setup របស់កម្មវិធី ERD Commander 2005.exe រួចចុចកណ្តុរស្តាំ
Open
២. លោកអ្នកនឹងទទួលបានផ្ទាំងបានដូចខាងក្រោម
រួចចុចលើ Next ប៉ុតុង
៣. បន្ទាប់ជ្រើសរើសយក Yes, I accept the terms in the license
agreement. រួចចុចប៉ូតុង Next
៤. បន្ទាប់មកចុចលើប៉ុតុង Next បីដងទៀតនោះវានឹងធ្វើការដំឡើងដោយស្វ័យប្រវ័ត្តដូចរូបខាងក្រោមៈ
៥.បន្ទាប់មកលោកអ្នកនឹងទទួលបានលទ្ធិផលដូចខាងក្រោមៈ
៦. បន្ទាប់មកលោកអ្នកអាចជ្រើសរើសជំរើសទាំង បីខាងលើៈ
- Always boot to ERD commander 2005:
មានន័យថាម៉ាស៊ីនកុំព្យូទ័រនឹង
Boot ដោយស្វ័យប្រវត្ត ចេញស៊ីឌី ដែលលោកអ្នកបានបង្កើតដោយលោកអ្នកគ្រាន់តែចូលទៅកែតំលៃ Boot នៅក្នុង CMOS នោះ រួចជាស្រេច។
- Always boot as Remote Recover client: មានន័យថាលុះត្រាណាតែជាប្រព័ន្ធ Networking ដែលអាចអនុញ្ញាតិអោយម៉ាស៊ីន Clients អាច Boot ចេញពីម៉ាស៊ីន Server ដោយម៉ាស៊ីន Server
ត្រូវមានស៊ីឌី
ERDCommander 2005 ក្នុងនោះ។
- Operate in either mode, selectable by the user when it boots: បានន័យថានៅពេលលោកអ្នកបើកម៉ាស៊ីនកុំព្យូទ័រមកវានិងអនុញ្ញាតិអោយអ្នកប្រើប្រាស់
ជ្រើសរើសថាតើត្រូវ Boot ចេញពី Hard Disk Drive ឬក៍ស៊ីឌី ERD
Commander 2005។
៧. បន្ទាប់មកចុចលើប៉ូតុង Next នោះលោកអ្នកអាចនឹងទទួលបានលទ្ធិផលដូចរូបខាងក្រោម។ អ្វីដែលមាននៅក្នុងជាសមាសធាតុមួយចំនួនដែលមាននៅក្នុងស៊ីឌីស្រាប់សំរាប់ប្រើប្រាស់នៅក្នុងស៊ីឌី
ERD។
បើក្នុងករណីដែលយើងមិនចង់បានសមាសធាតុទាំងនោះទេនោះលោកអ្នកគ្រាន់តែចុចលើលើសមាសធាតុ
នោះរួចចុចលើប៉ូតុង Remove ។ហើយអ្វីដែលមាននៅក្នុងរង្វង់ពណ័ក្រហមជាសមាសធាតុដែលយើងមិនយក។ បើលោកអ្នកចង់បន្ថែមវិញគ្រាន់តែចុចលើសមាសធាតុដែលចង់បានរួចចុចប៉ូតុង Add។
- Use the debugging Tools
for Windows Installation located at: មាន ន័យថាវានឹងទៅស្វែងរក ទីតាំងដែលផ្ទុក Tools
របស់ Window
នៅក្នុងទីតាំង
“C:\Program Files\Debugging Tools for Windows”។
- Locate
the Debugging tools for Windows installation located on the target computer.
Warning: The Crash Analyzer will not work if the necessary files are not
located on the target system: មានន័យថាវានឹងស្វែងរកដោយស្វ័យប្រវត្ត។
៩. បន្ទាប់មកជ្រើសរើសយកជំរើសដូចខាងលើរូចចុចលើ Next ទទួលបានលទ្ធិផលដូចរូបខាងក្រោមៈ
១០. ត្រង់នេះតំរូវអោយលោកអ្នកជ្រើសរើសជំរើសពីរគឺៈ
- Do not require a password: មានន័យថាពេលលោកអ្នកចាប់ផ្តើម Run Window លើស៊ីឌីនេះនឹង គ្មានអោយយើងបំពេញលេខសំងាត់នោះទេ។
- Use this password: គឺតំរូវអោយលោកអ្នកបំពេញលេខសំងាត់នៅក្នុងប្រអប់
Password និង Confirm
Password។ នោះពេលលោកអ្នក Run CD Window នោះវានឹងទាមទារលេខសំងាត់។
១១. បន្ទាប់មកចុចលើប៉ូតុង Next និងទទួលបានលទ្ធិផលដូចរូបខាងក្រោម។
ផ្ទាំង Wizard ខាងក្រោម នេះតំរូវអោយបន្ថែមនូវ Driver របស់ប្រភេទ System, Mainboard, Hard Disk Drive របស់ម៉ាស៊ីនកុំព្យូទ័រ
របស់អ្នក។ Driver ទាំងនេះបានមកពីស៊ីឌី Driver របស់ម៉ាស៊ីនកុំព្យូទ័រពេលលោកអ្នកទិញ។
បើលោកអ្នកចង់ធ្វើ ការបន្ថែមគឺចុចលើប៉ូតុង Add Device រួចជ្រើសរើសប្រភេទ File ជា *.oem។
១២. បន្ទាប់មកចុចលើប៉ូតុង Next និងទទួលបានផ្ទាំងដូចខាងក្រោមដែលតំរូវអោយអ្នកបន្ថែមនូវ
Driver របស់ Network Controller
Driver Device បើករណីណាលោកអ្នកតជាបណ្តាញ Network។ បើយើងមិនភ្ជាប់បណ្តាញ Network ទេនោះមិនបន្ថែមអ្វីទេ។
១៣. បន្ទាប់មកចុចលើប៉ូតុង Next។ ផ្ទាំង Window ខាងក្រោមនេះវាមានសារៈសំខាន់ពេលលោកអ្នកចង់បន្ថែម File ផ្សេងអោយមានក្នុងស៊ីឌីនោះ។ បន្ទាប់មកចុចលើប៉ូតុង Next។
១៤. ចុចលើប៉ូតុង Next នោះវានឹងការបង្កើតនូវ File ISO នោះ។
ពេលបង្កើតរួចរាល់ហើយវានឹងបង្ហាញ នូវផ្ទាំង Window ដូចរូបខាងក្រោម។ បន្ទាប់មកចុចលើប៉ូតុង Next។
១៥. រួចចុចលើប៉ូតុង Finish។
១៦. បន្ទាប់មកលោកអ្នកគ្រាន់តែទៅរក File ISO ដែលលោកអ្នកបានបង្កើតរួច Burn ជាមួយនឹងកម្មវិធី Ultra ISO ចូលក្នុងស៊ីឌីទទេមួយនោះជាការស្រេច៕