MP3Tag ជំនាញ​​ដាក់​រូបភាព​លើ MP3

លោក​អ្នក​បាន​ដឹង​រួច​មក​ហើយ​កាល​ពី​នៅ​ជំនាន់ Window XP យើង​​អាច​​ដាក់​រូបភាព​​លើ MP3 បាន​​ដោយ​​ប្រើ​ប្រាស់​កម្មវិធី Window Media Player។ តែ​​នៅ​​ក្នុង​ជំនាន់​​ថ្មី​​របស់ Window 7, MP3Tag ជា​​កម្មវិធី​​មួយ​​ដែល​​អាច​​អនុ​ញ្ញាតិ​​ អោយ​លោក​អ្នក​​ធ្វើកា​រដាក់​​នៅ​រូប​​ភាព​នៅ​លើ​​ប្រភេទ File MP3 ក៏​ដូច​​ជា​​កំណត់​​នូវ​ អាល់ប៊ុម, ឈ្មោះ​តារាង​​ចម្រៀង, ឆ្នាំ និង ផ្សេងៗ​​ទៀត​​ជា​​ច្រើន។

ខាងក្រោមនេះជារបៀបដាក់រូបភាពលើ File MP3, សូមអនុវត្តន៍ដូចខាងក្រោមៈ

១. ចូរដោនឡូត នៅត្រង់នេះ និង ដំឡើងកម្មវិធី។ បន្ទាប់មកបើកកម្មវិធី MP3 Tag ដូចខាងក្រោម៖
២. ដើម្បីជ្រើសរើសដាក់បទចំរៀង សូមចុចលើ File --> Add Directory រឺក៏លោកអ្នកអាចចាប់​
ទាញបទចំរៀងចូលលើផ្ទៃពណ៌ស តែម្តងក៏បាន


៣. ផ្ទាំងខាងក្រោមនេះ គឺសំរាប់ជ្រើសរើសបទ​ចំរៀងដែលលោកអ្នកចង់ដាក់រូបភាព (ត្រូវរើស​ជា 
Folder), រួចចុចលើ ប៉ូតុង Select Folder។


៤. បន្ទាប់ពីចុចលើប៉ូតុង Select Folder ហើយនោះអ្នកនឹងទទួលបាន បទចំរៀងក្នុងប្រអប់ ពណ៌​ក្រហម​ដូចខាងក្រោមៈ


៥. បន្ទាប់មកសូម Select បទចំរៀងទាំងអស់ (ប្រអប់លេខ​ ១) រួចចុច Mouse ស្តាំលើរូប ស៊ីឌីខាង​ 
ក្រោម (ប្រអប់លេខ​ ២) រួចហើយចុចលើ Add Cover (ប្រអប់លេខ​ ៣)...

៦. បន្ទាប់មកចូលទៅជ្រើសរើសយករូបភាពដែលលោកអ្នកពេញចិត្ត រួចចុចលើប៉ូតុង Open


៧. បន្ទាប់មកចុចលើប៉ូតុង Save (ប្រអប់ពណ៌ខៀវ) រឺ  Ctrl + S រឺ ចុចលើ File --> Save Tag


៨. សូមរង់ចាំដល់ដំណើរការចប់នោះលោកអ្នកនឹងទទួលបាន សារដូចខាងក្រោម។ មានន័យថា លោកអ្នកបានដាក់រូបភាពក្នុង MP3 អ្នកបានយ៉ាងជោគជ័យហើយ!


សូមជួយគាំទ្រខ្ញុំ!