លោកអ្នកដែលធ្លាប់តែដំឡើង Window 7 & 8 តាមស៊ីឌី នោះតែងតែមានបញ្ហាផ្សេងៗដូចជា ស៊ីឌីទុកមិនបានយ៉ូរអាច បាត់, ស៊ីឌីអាចមានស្នាមកូដ មិនអាចដំណើរការបានល្អ, យឺត។ នៅពេលនេះក្មេងអាយធីបៀលប្រាយ សូមណែនាំពីរបៀបកែឆ្នៃ USB Flash របស់អ្នកអោយអាចដំឡើង Window 7 & 8 បាន (ឈូស Window តាម Flash)។
សូមអនុវត្តតាមជំហ៊ានខាងក្រោមតាមលំដាប់ៈ១. ចុចលើ Key Window + R រឺ ចុចលើ Key Window រួចវាយពាក្យ Run រួចចុច Enter
បន្ទាប់ពីទទួលបានផ្ទាំង Run ខាងក្រោមរួចមក វាយពាក្យ cmd រួចចុចលើ Enter ដូចរូបខាងក្រោមៈ
២. នោះលោកអ្នកនឹងទទួលបានផ្ទាំង Command Prompt ពណ៌ខ្មៅ រួចវាយពាក្យ diskpart
រួចចុច Enter
៣. រួចវាយ list disk រួចចុច Enter
៤. រួចវាយ select disk 1 រូចចុច Enter (សូមដោតតែ USB Flash ណាដែលលោកយកមកធ្វើភ្ជាប់នឹងកុំព្យូទ័រតែប៉ុនោះ។)
៥. រួចវាយពាក្យ clean រួចចុច Enter
៦. សូមវាយពាក្យ create partition primary រួចចុច Enter
៧. បន្ទាប់វាយពាក្យ select partition 1 រួចចុច Enter
១០. បន្ទាប់មកសូមរង់ចាំដល់ដំណើរការ Format ចប់ដល់ ១០០% ហើយនោះសូមវាយ assign រួចចុច Enter
១១. រួចចុងក្រោយវាយពាក្យ Exit រួចចុច Enter បន្ទាប់មកសូមបិទផ្ទាំងការងារនេះចោល។
១២. បន្ទាប់មកសូមដាក់ស៊ីឌី Window 7 រឺ Window 8 ចូលក្នុង CDROM របស់លោកអ្នក រឺបើមាន File Window 7.iso សូម Mount ចូលក្នុងស៊ីឌីបញ្ជោតរបស់អ្នក។ បន្ទាប់មកបើកចូលក្នុងស៊ីឌីនោះ ហើយចុច Ctrl + A (Select All) រួចចុច Ctrl + C ដើម្បីចំលង (Copy) បន្ទាប់មកចូលទៅក្នុង USB Flash របស់អ្នករួចចុច Ctrl + V (ផ្តិត) ។ សូមរង់ចាំដល់ដំណើរការ Copy ចប់។
លោកអ្នកបានធ្វើអោយ USB Flash របស់លោកអ្នកអាចដំឡើង window 7 បានហើយ!
សូមជួយគាំទ្រយើង!